កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីសារពេីភណ្ឌ ទ្រព្យសម្បតិ្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អាប់ ឃាង អនុប្រធានប្រចាំការ គ.ប.ទ បានដឹកនាំក្រុមការងារចូលរួមប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋនៅ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ជាប្រធានក្រុមការងារបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃវិទ្យាស្ថានគរុ.ភ្នំពេញ និងសមាជិកក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ។ បន្ទាប់ពីកិច្ចប្រជុំចាប់ផ្តេីមឯកឧត្តម អាប់ ឃាង អនុប្រធានប្រចាំការ គ.ប.ទ បានមានមតិស្វាគមន៍ដល់ សមាជិកក្រុមការងារបញ្ជីសារពើភណ្ឌប្រចាំវ.គ.ភ និងបានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត សិត សេង រាយការណ៍ពីបញ្ហាប្រឈមពីសំណង់ អគារ ដែលមានបញ្ហាទ្រុឌទ្រោម។ ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិត សិត សេង បានបង្ហាញពីអគារដែលមានបញ្ហាចំនួន៤ អគារ និងបានសូមជាយោបល់ពីអនុប្រធានប្រចាំការ គ.ប.ទ តើត្រូវអនុវត្តនីតិវិធី និងដោះស្រាយយ៉ាងណាចំពោះអគារដែរមានបញ្ហាទ្រុឌទ្រោម។ លោក ឌុក ភានី អនុប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក និងគណនេយ្យ បានធ្វើបទបង្ហាញអំពី ការកើនឡើង និងថយចុះ នូវបញ្ជីទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៥។ ឯកឧត្តម អនុប្រធាន គ.ប.ទ បានមានប្រសាសន៍ថា ទ្រព្យសម្បត្តិរដ្ឋ ត្រូវគ្រប់គ្រង និងតាមដានឱ្យបានត្រឹមត្រូវ និងត្រូវប្រយ័ត្នប្រយែងក្នុងការចុះបញ្ជីជាទ្រព្យរដ្ឋ និងការជម្រះចេញពីបញ្ជីទ្រព្យសម្បត្តិរដ្ឋ ហើយវិទ្យាស្ថានត្រូវប្រជុំផ្ទៃក្នុង២ដងក្នុង១ឆ្នាំដើម្បីតាមដានពីការប្រើប្រាស់ ថែរក្សាទ្រព្យសម្បត្តិរដ្ឋ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱