ptec banner

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA ………………………… ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ Japan International CIESF Leaders Academy (JICLA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គការ CIESF។ អនុស្សរណៈយោគយល់គ្នានេះគឺជាការឆ្លើយតបអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដែលមានគោលបំណងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា តាមរយៈការដកពិសោធពីវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងសាលារៀននៅសាលា JICLA ដែលជាសាលាស្តង់ដាជប៉ុន។ គ្រឹះស្ថានសិក្សាទាំងពីរនឹងសហការគ្នាផ្ដោតលើកិច្ចការពីរសំខាន់គឺ ១)លើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគរុនិស្សិតដោយផ្ដល់ឱកាសធ្វើកម្មសិក្សាគរុកោសល្យនៅសាលា JICLA និង ២)ការលើកកម្ពស់សមត្ថភាពបង្រៀននិងរៀនដល់បុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាទាំងពីរ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Leave a Reply