កិច្ចប្រជុំពិភាក្សា រវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំពិសេស

News & Events
Facebook Telegram
11 Views
Publish Date 26/09/2026
Author PON Samnang

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ វិទ្យាស្ថានជាតិអប់រំពិសេស (NISE) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃវិទ្យាស្ថានទាំងពីរផងដែរ។ ជំនួបនេះបានពិភាក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖

  • ការអភិវឌ្ឍ និងអនុវត្តកម្មវិធីសិក្សា៖ កិច្ចសហការលើកម្មវិធីបណ្តុះបណ្តាល ១២+៤ ជំនាញអប់រំពិសេស/បរិយាបន្ន។
  • ការចែករំលែកធនធាន៖ ការប្រើប្រាស់ទីតាំង ធនធានមនុស្ស ឯកសារ ធនធានសម្ភារៈ បន្ទប់ពិសោធន៍ និងICT ដើម្បីឆ្លើយតបតាមតម្រូវរៀន និងបង្រៀន។
  • ការធានាគុណភាព ៖ យន្តការតាមដាននិងវាយតម្លៃ និងការ​ចែករំលែកបទពិសោធ ស្តីពីការធានាគុណភាពអប់រំផ្ទៃក្នុង។
  • ការរៀបចំ MoU៖ ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង PTEC និង NISE ក្នុងកិច្ចសហការលើការអនុវត្តកម្មវិធីបណ្តុះបណ្តាល ១២+៤ ជំនាញអប់រំពិសេស/បរិយាបន្ន ឱ្យមានប្រសិទ្ធភាព។

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts