ក្រុមការងារវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យរង សិត សេង នាយកវិទ្យាស្ថាន បានចុះពិនិត្យ វាយតម្លៃជាក់ស្តែង និងបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព ជាមួយសាលាបឋមសិក្សាបុស្សធំ
ខេត្តឧត្តរមានជ័យ ÷ ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២០២៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យរង សិត សេង នាយកវិទ្យាស្ថាន បានចុះពិនិត្យ វាយតម្លៃជាក់ស្តែង និងបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព ជាមួយសាលាបឋមសិក្សាបុស្សធំ ភូមិបុស្សធំ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងនៅសាលាបឋមសិក្សាបុស្សធំ ដែលត្រូវបានរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ នៅតាមព្រំដែនប្រទេសកម្ពុជា-ថៃ ដើម្បីរៀបចំផែនការជួយគាំទ្រដល់ដំណើរការបង្រៀននិងរៀន…
