Day: March 10, 2021

ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ

0 commentsNewsCOVID-19 challengesMoEYS

ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង ខុសពីទម្លាប់ដែលធ្លាប់ធ្វើរាល់ដង(ការរៀនផ្ទាល់)។» កញ្ញា ច្រឹង ស្រីពេជ្រ គរុសិស្សឆ្នាំទីពីរ​ ឯកទេសរូបវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ រៀបរាប់បទពិសោធរៀនអនឡាញដំបូងយ៉ាងដូច្នេះ។ គរុសិស្ស មានដើមកំណើតនៅខេត្តតាកែវរូបនេះ​ បន្តរៀបរាប់ទៀតថា៖«ការរៀនអនឡាញ ជាទូទៅតែងមានបញ្ហាប្រឈមមួយចំនួនកើតមានឡើងជាយថាហេតុ។ ពេលខ្លះមិនឮសម្លេង ពេលខ្លះឮសម្លេងរំខានពីខាងក្រៅ បើថ្ងៃណាដាច់ភ្លើងទៀតនោះ គឹមិនអាចរៀនបានតែម្ដង។ ហើយកត្តាទាំងអស់នេះហើយ ជាមូលហេតុចម្បង ធ្វើឱ្យខ្ញុំពេលខ្លះ មិនអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើអ្វីដែលគ្រូកំពុងពន្យល់។» គរុសិស្ស វ័យ១៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ក្រោយចំណាយពេលមួយឆ្នាំជាមួយវា(រៀនអនឡាញ) ខ្ញុំអាចសម្របខ្លួនបានច្រើន ទៅនឹងការរៀនអនឡាញ។ និយាយដោយត្រង់ទៅចុះ ការរៀនអនឡាញ មិនអាចផ្ដល់ឱ្យសិស្សបានមួយរយភាគរយដូចការរៀនផ្ទាល់ឡើយ ប៉ុន្តែ ប្រសិនបើយើងយកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ ប្រាកដណាស់ថា ….  Read More