សិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development) លើកទី២ …………………………………… ការិរយាល័យធានាគុណភាពផ្ទៃក្នុង នៃវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយគម្រោង S-TEC/JICA បានរៀបចំ សិក្ខាសាលាលើកទី២ស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development, FD) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សិក្ខាសាលាមាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ – ៦ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមជាព្រឹទ្ធបុរសរង ប្រធានអនុប្រធានដេប៉ាតឺម៉ង់ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ និងគ្រូឧទ្ទេសសរុបចំនួន ១៥៣នាក់ មកពីមហវិទ្យាល័យទាំង៣រួមមាន មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្ត មហាវិទ្យាល័យស្រាវជ្រាវ គរុកោសល្យ និងមហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តសង្គម។ អង្គសិក្ខាសាលា២ថ្ងៃនេះបានពិភាក្សាផ្ដោតលើចំណុចសំខាន់ៗរួមមាន៖ 1- ការរៀបចំផែនការអភិវឌ្ឍវិជ្ជាជីវៈគ្រូឧទ្ទេស(FD) សម្រាប់មហាវិទ្យាល័យនីមួយៗ 2- ការបង្កើតយន្តការសង្កេតការបង្រៀននិងរៀន និងការឆ្លុះបញ្ចាំង 3- ការសរសេររបាយការណ៍ FD ផ្អែកលើភស្តុតាង 4- កសាងប្រព័ន្ធធានាគុណភាពរវាងការិយាល័យធានាគុណភាពផ្ទៃក្នុង និងមហាវិទ្យាល័យ សិក្ខាសាលានេះនឹងបន្តលើកទី៣ទៀត ដែលគ្រោងធ្វើនៅក្នុងខែសីហាខាងមុខ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ត FD នៅតាមមហាវិទ្យាល័យនីមួយៗ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱







