វគ្គសិក្សាពិសេស(Special Lecture) ស្ដីពី «ការបញ្ជ្រាបអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់» ……………………. នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គសិក្សាពិសេស ស្ដីពី «ការបញ្ជ្រាបអំពីសិទ្ធ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់» ជូនដល់គរុនិស្សិតជំនាន់ទី៤ ឆ្នាំទី២ សរុបចំនួន១៦៥នាក់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងលោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម។ វគ្គសិក្សាពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱ្យគរុនិស្សិតយល់ដឹងអំពីសិទ្ធិរបស់អ្នកប្រើប្រាស់ ទៅលើសេវាកម្ម និងរបស់របរប្រើប្រាស់ ព្រមទាំងយល់ដឹងអំពីដំណោះស្រាយលើបណ្ដឹងរបស់អ្នកប្រើប្រាស់ ក្នុងករណីទទួលបានភាពអយុត្តិធម៌អំពីសេវាកម្ម ដោយមានការបទឧទ្ទេសផ្ទាល់ពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱



