គ្រូឧទ្ទេសចំនួន៣ក្រុម មានក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ ក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្រុមមុខវិជ្ជាជីវវិទ្យាមកពីគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០។ គ្រូឧទ្ទេសបានចូលរួមធ្វើបទបង្ហាញនិងចែករំលែកលទ្ធផលស្រាវជ្រាវប្រតិបត្តិដល់គ្រូឧទ្ទេសក្នុងវិទ្យាស្ថាន ហើយក៏បានផ្លាស់ប្តូរគំនិតយោបល់និងសំណួរ-ចម្លើយជាមួយអ្នកចូលរួមក្នុងសន្និសីទតាមរយៈអនឡាញ។ នេះជាលទ្ធផលគួរឳ្យកត់សម្គាល់មិនដែលមានពីមុនមក ដែលគ្រូឧទ្ទេស TEC ត្រូវបានទទួលស្គាល់ដោយសន្និសីទអន្តរជាតិបន្ទាប់ពីបានសិក្សាការស្រាវជ្រាវប្រតិបត្តិចាប់តាំងពីឆ្នាំ២០១៨មក។
 
សម្រាប់ព័ត៌មានបន្ថែម៖

Contact

  • Address: St.271, Group19, Phum11, Sangkat Teuk Laork3, Khan Toul Kork, Phnom Penh.
  • Phone: 012 950 192
  • Email: info@ptec.edu.kh

Working hour

  • Monday-Friday: 7am – 5pm
  • Saturday: 7am – 5pm
  • Sunday: Closed