នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី “ចុះពិនិត្យតាមដាន និងគាំទ្រការបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងតាមប្រព័ន្ធបរិញ្ញាបត្រ+១” នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្រ្តាចារ្យរង បណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃសាលាគរុកោសល្យ និងវិក្រឹតការ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។ នេះជាលើកទី២ហើយ ដែលកម្មវិធីចុះតាមដាននេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅធានាបាននូវគរុនិស្សិតដែលជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងប្រព័ន្ធបរិញ្ញាបត្រ+១ មានគុណសម្បទាពេលលេញ និងវិជ្ជាជីវៈច្បាស់លាស់ ក្នុងការបង្រៀនសិស្សានុសិស្សនៅកម្រិតបឋមសិក្សា។ ក្នុងកម្មវិធីលើកនេះ គ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ បានបន្តណែនាំបច្ចេកទេស ពន្យល់ដល់គ្រូឧទ្ទេសនៅគ្រឹះស្ថានបណ្ដុះបណ្ដាលខេត្តតាកែវអំពីខ្លឹមសារ វិធីសាស្រ្តបណ្ដុះបណ្ដាល និងយន្តការនៃការវាយតម្លៃលទ្ធផលសិក្សារបស់គរុនិស្សិត។ បន្ថែមពីនេះ គ្រូឧទ្ទេសនៃវិទ្យាស្ថានបានចុះទៅដល់សាលាគោលដៅនានានៅក្ក្នុងខេត្តតាកែវដែលគរុនិស្សិតបម្រើការងារផ្ទាល់ សង្កេតការបង្រៀន និងរៀននៅក្នុងថ្នាក់ និងផ្ដល់មតិឆ្លុះបញ្ចាំង កែលម្អផងដែរ ដោយសហការគ្នាជាមួយគ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូខេត្តតាកែវ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱