កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ នៅខេត្តកំពង់ចាម — នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ នៅខេត្តកំពង់ចាម — នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី “ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១” នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាម ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យកំពង់ចាម។ កម្មវិធីនេះមានគោលបំណងពិនិត្យលើគុណភាពនៃដំណើរការអនុវត្តកម្មវិធីសិក្សា…
កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីសារពេីភណ្ឌ ទ្រព្យសម្បតិ្ត ឆ្នាំ២០២៥
កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីសារពេីភណ្ឌ ទ្រព្យសម្បតិ្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អាប់ ឃាង អនុប្រធានប្រចាំការ គ.ប.ទ បានដឹកនាំក្រុមការងារចូលរួមប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋនៅ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ជាប្រធានក្រុមការងារបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃវិទ្យាស្ថានគរុ.ភ្នំពេញ និងសមាជិកក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ។…
កម្មវិធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ នៅខេត្តតាកែវ
នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី “ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១” នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃសាលាគរុកោសល្យ…
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ……………………. សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ – ១៤ ឧសភា…
កិច្ចប្រជុំរវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនិងអង្គការCIESF និងសាលាអន្តរជាតិJICLA ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC)
កិច្ចប្រជុំរវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនិងអង្គការCIESF និងសាលាអន្តរជាតិJICLA ____ រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការ CIESF និងសាលាអន្តរជាតិ JICLA ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយករង ប្រធាន-អនុប្រធានការិយាល័យសិក្សា ព្រមទាំងគណៈគ្រប់គ្រង និងមន្ត្រីនៃអង្គការ CIESF និងសាលាអន្តរជាតិ JICLA ផងដែរ។ កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗចំនួន ៣…
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 និងលិខិតសរសើរ ដល់គរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា
ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 និងលិខិតសរសើរ ដល់គរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ————————————————- នាល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០នាទី វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមូលនិធិជប៉ុន (Japan Foundation) បានរៀបចំពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 ជូនដល់គរុនិស្សិតចំនួន ៧ រូបដែលទទួលបានជោគជ័យ ព្រមទាំងចែកជូនលិខិតសរសើរដល់គរុនិស្សិតឆ្នើមផងដែរ។ ពិធីចែកវិញ្ញាបនបត្រនេះមានការចូលរួមពីសំណាក់លោក ISOGAYA Hiroyuki នាយកមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ លោកបណ្ឌិត សំ ច័ន្ទភិរុណ…
សេចក្ដីជូនដំណឹង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា សាធារណជនឱ្យបានជ្រាបថា៖ វគ្គសិក្សាខ្លីជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀន
សេចក្ដីជូនដំណឹង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា សាធារណជនឱ្យបានជ្រាបថា៖ វគ្គសិក្សាខ្លីជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀន ដែលគ្រោងនឹងចូលរៀននៅ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ សម្រាប់វគ្គទី២២ សូមពន្យារការទទួលពាក្យចូលរៀនរហូតដល់ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៦ និងចាប់ផ្ដើមចូលរៀននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោក លោកស្រី នាងកញ្ញា ជ្រាបជាព័ត៌មាន។
ប្រធាន អនុប្រធាន រួមជាមួយគ្រូឧទ្ទេសដេប៉ាតឺម៉ង់ ICT ចំនួន ៤រូប និងគ្រូឧទ្ទេសដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ១រូប បានចូលរួមក្នុងសិក្ខាសាលាកសាងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិលើជំនាញ STEM និងឌីជីថល
ប្រធាន អនុប្រធាន រួមជាមួយគ្រូឧទ្ទេសដេប៉ាតឺម៉ង់ ICT ចំនួន ៤រូប និងគ្រូឧទ្ទេសដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ១រូប បានចូលរួមក្នុងសិក្ខាសាលាកសាងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិលើជំនាញ STEM និងឌីជីថល ក្នុងគោលបំណងលើកកម្ពស់ជំនាញបច្ចេកវិទ្យា ក្នុងវិស័យអប់រំ។ សិក្ខាសាលារយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាផ្លែផ្កានៃកិច្ចសហការក្នុងគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) សម្របសម្រួលដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឧបត្ថម្ភធំដោយក្រុមហ៊ុន Samsung ប្រចាំនៅកម្ពុជា។
ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ …………………………. រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ អដ្ឋស័ក ព.ស២០៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ បានទទួលបដិសណ្ឋារកិច្ចការធ្វើទស្សកិច្ចរបស់លោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ និងសហការី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន…









