Content Type: News & Events

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បានរៀបចំពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន​ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិកអប់រំ អតីតគរុនិស្សិត_គរុនិស្សិត អង្គការដៃគូ និងសប្បុរសជននានា។ ដូចជារៀងរាល់ឆ្នាំដែរ វិទ្យាស្ថានបានរៀបចំឱ្យមានកម្មវិធីជួប​ជាមួយអតីតគរុនិស្សិត ការពិភាក្សា​តុមូលចែករំលែកបទពិសោធ​ការបង្រៀននិងរៀន​ ដើម្បីឱ្យគរុនិស្សិតដែលកំពុងសិក្សាបានស្ដាប់…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំ​អតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បាននិមន្តព្រះភិក្ខុ​សង្ឃចំនួន៤អង្គ​មកពី២វត្ត ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត​និងបង្សុកូលឧទ្ទិសកុសល​ជូនដល់បុព្វការីជន និងវិរកងទ័ពពលី​ដើម្បីការពារជាតិមាតុភូមិ។ ក្នុងឱកាសនោះដែរ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន​បានរាប់បាត្រ និងវេរប្រគេននូវទេយ្យទាននានាដល់ព្រះភិក្ខុសង្ឃ ដោយសទ្ធាជ្រះថ្លាក្រៃលែង។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យដែលបានធ្វើ​នាថ្ងៃ​នេះ និងជូនពរដល់ឯកឧត្តម លោកជំទាវ លោក…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត …………………………………………………… នារសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញេបានរៀបចំកម្មវិធីលេងល្បែង​ប្រជាប្រិយប្រពៃណីជាតិខ្មែរ រាំលេងកម្សាន្ត ការប្រឡងចម្រៀងPTEC-Idol 2026 និងអាហារសាមគ្គី ដោយមានការចូលរួម​ពីបុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងប្រជាសហគមន៍របស់​វិទ្យាស្ថាន។ ជាមួយគ្នានេះ វិទ្យាស្ថានក៏មាន​ប្រមូលមូនិធិសម្រាប់ជួយគាំទ្រដល់កងទ័ពដែលឈរ​ការពារ​ទឹកដី​នៅព្រំដែនផងដែរ តាមរយៈការលក់អាវយឺត និងការទទួលការទទួល​ជាថវិកាសុទ្ធពីសំណាក់សប្បុរសជននានាដែលបានចូលរួម។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង…

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទទួលអំណោយពី ឯឧត្តមនាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ចំនួន១១ក្បាល ដើម្បីតម្កល់ជាប្រយោជន៍ដល់បណ្ណាល័យនិងកិច្ចការស្រាវជ្រាវ

0 comments

ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទទួលអំណោយពី ឯឧត្តមនាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ចំនួន១១ក្បាល ដើម្បីតម្កល់ជាប្រយោជន៍ដល់បណ្ណាល័យនិងកិច្ចការស្រាវជ្រាវរបស់ លោកគ្រូអ្នកគ្រូ ឧទ្ទេស សាស្ត្រាចារ្យនិងគរុនិស្សិត ក៏ដូចជាសាធារណៈជននានា។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

ជំនួបពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 comments

ជំនួបពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ……………… នៅព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ការពិភាក្សាបានផ្ដោតលើ៣ចំណុចសំខាន់ៗ រួមមាន៖…

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២ (២០២៦-២០២៨) និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការ STEP ជាមួយ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង

0 comments

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២ (២០២៦-២០២៨) និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការ STEP ជាមួយ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ………………………………… នៅថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន​គរុកោសល្យ​រាជធានីភ្នំពេញ បានចូលរួមកម្មវិធីប្រកាស​ដាក់ឱ្យអនុវត្ត​ជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២…

កិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ……….

0 comments

កិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ………. នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមានការចូលរួមផងដែរពីគណៈគ្រប់គ្រង និងគ្រូឧទ្ទេសរបស់វិទ្យាស្ថាន។ កិច្ចប្រជុំនេះបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ លើការអប់រំគ្រូមត្តេយ្យសិក្សា ការបណ្តុះបណ្តាលសមត្ថភាពដល់ដល់គ្រូឧទ្ទេស និងកម្មវិធីផ្លាស់ប្តូរបទពិសោធក្នុងចំណោមគ្រូឧទ្ទេស និងនិស្សិតនៃគ្រឹះស្ថានអប់រំទាំងពីរ។ វគភ l PTEC 🌐www.ptec.edu.kh…

កិច្ចជំនួប ស្តីពី ការអប់រំច្នៃប្រឌិត (Invention Education Project )

0 comments

កិច្ចជំនួប ស្តីពី ការអប់រំច្នៃប្រឌិត (Invention Education Project ) នៅព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃមហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយក្រុមការងារ KIPA នៃសាធារណរដ្ឋកូរ៉េខាងត្បូង ស្តីពី ការអប់រំច្នៃប្រឌិត(Invention Education Project) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាបឋមសិក្សាអនុវត្តរាជធានី។ អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ចំនួន ៣…

កិច្ចប្រជុំគណៈវគ្គ ដើម្បីរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វ.គភ

0 comments

កិច្ចប្រជុំគណៈវគ្គ ដើម្បីរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វ.គភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

ក្រុមការងារវិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម​សាស្រ្តាចារ្យរង សិត សេង នាយកវិទ្យាស្ថាន បានចុះពិនិត្យ វាយតម្លៃជាក់ស្តែង និងបានចុះកិច្ចព្រម​ព្រៀង​ចងសម្ព័ន្ធមេត្រីភាព ជាមួយសាលាបឋម​សិក្សាបុស្សធំ

0 comments

ខេត្តឧត្តរមានជ័យ ÷ ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២០២៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារវិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម​សាស្រ្តាចារ្យរង សិត សេង នាយកវិទ្យាស្ថាន បានចុះពិនិត្យ វាយតម្លៃជាក់ស្តែង និងបានចុះកិច្ចព្រម​ព្រៀង​ចងសម្ព័ន្ធមេត្រីភាព ជាមួយសាលាបឋម​សិក្សាបុស្សធំ ភូមិបុស្សធំ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ សកម្មភាព​នេះធ្វើឡើងក្នុងគោល​បំណងសិក្សាស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងនៅសាលាបឋមសិក្សាបុស្សធំ ដែលត្រូវបានរងគ្រោះ​ដោយសារ​សង្គ្រាមឈ្លានពានរបស់ថៃ នៅតាមព្រំដែន​ប្រទេសកម្ពុជា-ថៃ ដើម្បីរៀបចំផែនការ​ជួយ​គាំ​ទ្រ​ដល់ដំណើរ​ការបង្រៀននិងរៀន…