Author: samnang PON

កិច្ចប្រជុំគណៈវគ្គ ដើម្បីរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វ.គភ

0 comments

កិច្ចប្រជុំគណៈវគ្គ ដើម្បីរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វ.គភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

The Phnom Penh Pedagogical Institute team led by His Excellency Associate Professor Seth Seng, Director of the Institute, inspected, evaluated, and signed a partnership agreement with Buss Thom Primary School.

0 comments

ខេត្តឧត្តរមានជ័យ ÷ ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២០២៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារវិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម​សាស្រ្តាចារ្យរង សិត សេង នាយកវិទ្យាស្ថាន បានចុះពិនិត្យ វាយតម្លៃជាក់ស្តែង និងបានចុះកិច្ចព្រម​ព្រៀង​ចងសម្ព័ន្ធមេត្រីភាព ជាមួយសាលាបឋម​សិក្សាបុស្សធំ ភូមិបុស្សធំ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ សកម្មភាព​នេះធ្វើឡើងក្នុងគោល​បំណងសិក្សាស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងនៅសាលាបឋមសិក្សាបុស្សធំ ដែលត្រូវបានរងគ្រោះ​ដោយសារ​សង្គ្រាមឈ្លានពានរបស់ថៃ នៅតាមព្រំដែន​ប្រទេសកម្ពុជា-ថៃ ដើម្បីរៀបចំផែនការ​ជួយ​គាំ​ទ្រ​ដល់ដំណើរ​ការបង្រៀននិងរៀន…

កិច្ចប្រជុំស្តីពី ការចែករំលែកបទពិសោធលើដំណើរការវាយតម្លៃកម្មវិធីបណ្តុះបណ្តាលឬកម្មវិធីអប់រំឧត្តមសិក្សា (Program Assessment) តាមក្របខណ្ឌ AUN-QA នៅឆ្នាំសិក្សា២០២៥-២០២៦នេះ អង្គសន្និបាតអប់រំបានកំណត់អាទិភាពនៃការលើកកម្ពស់គុណភាពឧត្តមសិក្សា ដោយផ្តោតលើអាទិភាពចំនួន៤ រួមមានការកែលម្អអភិបាលកិច្ចឧត្តមសិក្សា…

0 comments

កិច្ចប្រជុំស្តីពី ការចែករំលែកបទពិសោធលើដំណើរការវាយតម្លៃកម្មវិធីបណ្តុះបណ្តាលឬកម្មវិធីអប់រំឧត្តមសិក្សា (Program Assessment) តាមក្របខណ្ឌ AUN-QA នៅឆ្នាំសិក្សា២០២៥-២០២៦នេះ អង្គសន្និបាតអប់រំបានកំណត់អាទិភាពនៃការលើកកម្ពស់គុណភាពឧត្តមសិក្សា ដោយផ្តោតលើអាទិភាពចំនួន៤ រួមមានការកែលម្អអភិបាលកិច្ចឧត្តមសិក្សា ការជម្រុញការស្រាវជ្រាវនិងនវានុវត្តន៍ ការពង្រីកអន្តរជាតូនីយកម្ម និងការធ្វើទំនើបកម្មស្ថាប័ន។ ជាកិច្ចឆ្លើយតប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង​ ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មធិការវាយតម្លៃគុណភាពកម្មវិធីអប់រំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំចែករំលែកជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន ការិយាល័យគាំទ្រ មហាវិទ្យាល័យ និង ដេប៉ាតឺម៉ង់​ដើម្បីសិក្សានិងពិនិត្យស្តង់ដារ…

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តមបណ្ឌិត សិត សេងនាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ(PTEC) និងឯកឧត្តម ហេង…

0 comments

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តមបណ្ឌិត សិត សេងនាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ(PTEC) និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ និងការស្រាវជ្រាវ សម្រាប់គ្រូបង្គោលCMAC ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្នុងគម្រោងសហប្រតិបត្តិការបច្ចេកទេស របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ ក្នុងវគ្គនេះ គ្រូឧទ្ទេសវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោល CMAC ចំនួន១៨រូប ដើម្បីឱ្យទទួលបាននូវចំណេះដឹងគរុកោសល្យច្បាស់លាស់ ដោយផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង និងការស្រាវជ្រាវប្រតិបត្តិ ដើម្បីជាមូលដ្ឋានដ៏រឹងមាំក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។…

គរុនិស្សិតប្រកួតលើគម្រោងពាក់កណ្តាលមុខវិជ្ជា ICT លើប្រធានបទ “ការសរសេរកូដឲ្យឡានរ៉ូប៉ូតចាកចេញពីផ្លូវវង្វេង”

0 comments

សិក្សាមុខវិជ្ជា ICT …….. ថ្ងៃនេះគរុនិស្សិតប្រកួតលើគម្រោងពាក់កណ្តាលមុខវិជ្ជាលើប្រធានបទ “ការសរសេរកូដឲ្យឡានរ៉ូប៉ូតចាកចេញពីផ្លូវវង្វេង” គរុនិស្សិតក្នុងក្រុមនីមួយៗ មានរយៈសរុប ៣០ នាទី សម្រាប់ ១. អង្កេតពីសណ្ឋានផ្លូវវង្វេង ឬ ផ្លូវរត់សម្រាប់ឡានរ៉បូត ២. សហការ ពិភាក្សា និងសរសេរកូដដើម្បីឲ្យរ៉ូប៉ូតចាកចេញពីផ្លូវវង្វេងដោយស្វ័យប្រវត្តិ ៣. ដោះស្រាយកំហុសនៃកូដជាក្រុម ៤. ប្រគល់កិច្ចការត្រឡប់រួមមាន កូដ និងស្លាយពន្យល់ពីដំណើរការកូដ ៥. រ៉ូបូតត្រូវចេញដំណើរពីស៊ុមពណ៌លឿង និងចាកចេញពីផ្លូវរង្វេងដោយជោគជ័យដោយឆ្លងកាត់បន្ទាត់ទីផ្តាច់ព្រ័ត្រពណ៌ក្រហម។ វគភ…

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថាន

0 comments

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ………………………… នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស និងមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាបច្ចេកទេស។ ក្រោយពីបានស្ដាប់​របាយការណ៍ស្ដីពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានឆ្នាំ២០២៥ ទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញ ធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានរួចមក…

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម នៅថ្ងៃសៅរិ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក…

0 comments

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម ————————————————- ថ្ងៃសៅរិ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាបាន​បើ​កវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម” ជូនគរុនិស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃុន សាម៉េង នាយក នៃ នាយកដ្ឋាន​ធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត…

សិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development) លើកទី២

0 comments

សិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development) លើកទី២ …………………………………… ការិរយាល័យធានាគុណភាពផ្ទៃក្នុង នៃវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយគម្រោង S-TEC/JICA បានរៀបចំ សិក្ខាសាលាលើកទី២ស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development, FD) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សិក្ខាសាលាមាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ – ៦ ខែមីនា…

អបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១១៥

0 comments

🌹អបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១១៥🌹 ……………………………. ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមគណៈគ្រប់គ្រង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវក្ដីគោរពដ៏ក្រៃលែង​នូវវីរៈភាពមិនអាចកាត់ថ្លៃបានរបស់ស្ត្រីគ្រប់​រូបចំពោះ​គ្រួសារ ស្ថាប័ន សង្គមជាតិ និងពិភពលោកទាំងមូល។ សូមគោរពជូនពរដល់ស្ត្រីគ្រប់រូបទាំងអស់លើពិភពលោកនិយាយជារួម និងបុគ្គលិកស្ត្រីទាំងអស់រួមទាំងគរុនិស្សិតអតីតគរុនិស្សិតគ្រប់ជំនាន់នៃ វគភ រួមទាំងសាលាអនុវត្តន៍ទាំងពីរផង និយាយ​ដោយឡែក សូមបាននូវសុខភាពល្អ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ​ជាងរយព្រះវស្សា ជាម្លប់​ដ៏ត្រជាក់ ជាកម្លាំងចិត្ត​ពេញដោយ​ថាមពល និងផ្ដល់នូវបេះដូងដ៏កក់ក្ដៅ​ដល់ក្រុមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល ពិសេសដល់ពួកយើង​ខ្ញុំជាបុរសជារៀងរហូត🥰 ដោយក្ដីគោរព🙏 និងស្រឡាញ់បំផុត🥰 សិត…