cropped-PTEC_Banner_1000x250.png

Archived News

Archived News

ថ្ងៃទី២០ កញ្ញា ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទៅជួបពិភាក្សា ជាមួយឯកឧត្តមវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(អតីត ពេទ្យលោកសង្ឃ) ដើម្បីពិនិត្យលទ្ធភាពការគាំទ្រ និងកិច្ចសហការពីមន្ទីរពេទ្យ ទៅលើសុខមាលភាពរបស់បុគ្គលិកអប់រំ និងគរុនិស្សិត និងសុំតំណាងមន្ទីរពេទ្យ ០១នាក់ជាសមាជិកគណៈកម្មការសុខភាពសិក្សារបស់វិទ្យាស្ថាន។ បន្ទាប់ពីបានសិក្សា ផ្លាស់ប្ដូរយោបល់គ្នារួចមក កិច្ចការបន្ទាប់ ភាគីទាំងពីរសម្រេចថានឹងរៀបចំឱ្យមាន MoU ជាមួយគ្នាលើកិច្ចការងារនេះ៕

ព្រឹកថ្ងៃទី២១ កញ្ញា ២០២១ គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះទៅទស្សនកិច្ចនៅសាលា Liger Leadership Academy ដើម្បីៈ (១)សិក្សាដកស្រង់បទពិសោធការអនុវត្តកម្មវិធីសិក្សា ការងារដឹកនាំគ្រប់គ្រង (២)ស្នើសុំតំណាងសាលា១នាក់ដើម្បីជា សមាជិកក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថាន - លោក Dom ឯកភាព ចូលរួមក្នុងក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថានដោយក្ដីរាប់អាន៕

Follow by Email
YouTube