នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តមបណ្ឌិត សិត សេងនាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ(PTEC) និងឯកឧត្តម ហេង…
នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តមបណ្ឌិត សិត សេងនាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ(PTEC) និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ និងការស្រាវជ្រាវ សម្រាប់គ្រូបង្គោលCMAC ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្នុងគម្រោងសហប្រតិបត្តិការបច្ចេកទេស របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ ក្នុងវគ្គនេះ គ្រូឧទ្ទេសវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោល CMAC ចំនួន១៨រូប ដើម្បីឱ្យទទួលបាននូវចំណេះដឹងគរុកោសល្យច្បាស់លាស់ ដោយផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង និងការស្រាវជ្រាវប្រតិបត្តិ ដើម្បីជាមូលដ្ឋានដ៏រឹងមាំក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។…
គរុនិស្សិតប្រកួតលើគម្រោងពាក់កណ្តាលមុខវិជ្ជា ICT លើប្រធានបទ “ការសរសេរកូដឲ្យឡានរ៉ូប៉ូតចាកចេញពីផ្លូវវង្វេង”
សិក្សាមុខវិជ្ជា ICT …….. ថ្ងៃនេះគរុនិស្សិតប្រកួតលើគម្រោងពាក់កណ្តាលមុខវិជ្ជាលើប្រធានបទ “ការសរសេរកូដឲ្យឡានរ៉ូប៉ូតចាកចេញពីផ្លូវវង្វេង” គរុនិស្សិតក្នុងក្រុមនីមួយៗ មានរយៈសរុប ៣០ នាទី សម្រាប់ ១. អង្កេតពីសណ្ឋានផ្លូវវង្វេង ឬ ផ្លូវរត់សម្រាប់ឡានរ៉បូត ២. សហការ ពិភាក្សា និងសរសេរកូដដើម្បីឲ្យរ៉ូប៉ូតចាកចេញពីផ្លូវវង្វេងដោយស្វ័យប្រវត្តិ ៣. ដោះស្រាយកំហុសនៃកូដជាក្រុម ៤. ប្រគល់កិច្ចការត្រឡប់រួមមាន កូដ និងស្លាយពន្យល់ពីដំណើរការកូដ ៥. រ៉ូបូតត្រូវចេញដំណើរពីស៊ុមពណ៌លឿង និងចាកចេញពីផ្លូវរង្វេងដោយជោគជ័យដោយឆ្លងកាត់បន្ទាត់ទីផ្តាច់ព្រ័ត្រពណ៌ក្រហម។ វគភ…
កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថាន
កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ………………………… នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស និងមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាបច្ចេកទេស។ ក្រោយពីបានស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានឆ្នាំ២០២៥ ទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានរួចមក…
ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម នៅថ្ងៃសៅរិ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក…
ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម ————————————————- ថ្ងៃសៅរិ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាបានបើកវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម” ជូនគរុនិស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃុន សាម៉េង នាយក នៃ នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត…
សិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development) លើកទី២
សិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development) លើកទី២ …………………………………… ការិរយាល័យធានាគុណភាពផ្ទៃក្នុង នៃវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយគម្រោង S-TEC/JICA បានរៀបចំ សិក្ខាសាលាលើកទី២ស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development, FD) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សិក្ខាសាលាមាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ – ៦ ខែមីនា…
កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ (១២+៤) ជំនាន់ទី៤ ឆ្នាំទី២ ឆមាសទី២ ដឹកនាំដោយអ្នកគ្រូឧទេ្ទស ៖ ផល សុមាជីតា.
កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ (១២+៤) ជំនាន់ទី៤ ឆ្នាំទី២ ឆមាសទី២ ដឹកនាំដោយអ្នកគ្រូឧទេ្ទស ៖ ផល សុមាជីតា មុខវិជ្ជា ៖ វិទ្យាសាស្ត្រ សប្ដាហ៍ទី ៖ ៣ សិក្សាអំពីប្រធានបទ ៖ ប្រភេទសំណួរ និង តេស្តរង្វាយតម្លៃ (តេស្តស្តង់ដា SEA PLM) វត្ថុបំណងមេរៀន៖ – ពន្យល់បានពីប្រវត្តិនិង សារៈសំខាន់នៃតេស្តស្តង់ដា…
វគ្គសិក្សាពិសេស(Special Lecture) ស្ដីពី «ការបញ្ជ្រាបអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់»
វគ្គសិក្សាពិសេស(Special Lecture) ស្ដីពី «ការបញ្ជ្រាបអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់» ……………………. នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គសិក្សាពិសេស ស្ដីពី «ការបញ្ជ្រាបអំពីសិទ្ធ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់» ជូនដល់គរុនិស្សិតជំនាន់ទី៤ ឆ្នាំទី២ សរុបចំនួន១៦៥នាក់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងលោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់…
ដំណើរកំសាន្តជុំគ្នារបស់គ្រួសារ PTEC ទៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ កុម្ភ: ២០២៦ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពស្និទ្ធស្នាលក្រៃលែង
ដំណើរកំសាន្តជុំគ្នារបស់គ្រួសារ PTEC ទៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ កុម្ភ: ២០២៦ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពស្និទ្ធស្នាលក្រៃលែង🥰🥰🥰
សន្និសីទស្រាវជ្រាវអប់រំលើកទី៤
ភាគទី១ ភាគទី២ ភាគទី៣ ភាគទី៤ ភាគទី៥








