ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញអំពីកម្មវិធីគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខុមាលភាពយុវជន ការអប់រំ ការងារ និងនវានុវត្តន៍ ដោយផ្អែកលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជន
[English Below] កាលពីថ្ងៃទី ២៤ ដល់ ២៨ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦៧ របស់ SEAMEO INNOTECH ដែលប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញអំពីកម្មវិធីគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខុមាលភាពយុវជន ការអប់រំ ការងារ និងនវានុវត្តន៍ ដោយផ្អែកលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជន។ Dr. Set Seng, Director of the Phnom Penh Teacher Education College, presented the programs of the Ministry of Education, Youth, and Sport to improve the youth’s well-being, education, employment, …. Read More
ក្លឹបសិល្បះវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ក្លឹបសិល្បៈសំរាប់គរុនិសិ្សតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនឹងត្រូវចាប់ផ្តើមបើកដំណើរការបង្រៀនទៅលើ ផ្នែក គំនូរ តន្ត្រី របាំ និង ល្ខោននិយយា នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ តទៅ។ ដូច្នេះសូមប្អូនៗគរុនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើនសមត្ថភាពទៅលើជំនាញសិល្បៈណាមួយខាងលើអាចចុះឈ្មោះតាមរយៈ តំណភ្ជាប់ខាងក្រោមនេះ ៖ https://forms.gle/rNGcqQ57UKfR9smQ6 វីដេអូ៖
អនុក្រឹត្យស្តីពី ការដំឡើងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញឱ្យមានឋានៈស្មើអគ្គនាយកដ្ឋាន
សូមអបអរសាទរដល់វិទ្យាគរុកោសល្យរាជធានីភ្នំពេញ ក្នុងការទទួលបានការដំឡើងឋានៈស្មើនឹងអគ្គនាយកដ្ឋានជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ២០២អនក្រ.បក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ លទ្ធផលមួយនេះកើតចេញឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៃគ្រប់ដេប៉ាតឺម៉ង់ និងការិយាល័យទាំងអស់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់គណៈគ្រប់គ្រង រួមមាននាយករង នាយិការង និងនាយកវិទ្យាស្ថានទាំងអស់ផងដែរ។ តបនឹងលទ្ធផលនេះផងដែរ គ្រូឧទ្ទេស បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំនៃវិទ្យាស្ថានទាំងអស់ប្តេជ្ញាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដើម្បីស័ក្តសមជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូកម្រិតឧត្តមសិក្សាប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ និងមានគុណភាពជាសាកល៕ តំណភ្ជាប់សម្រាប់ទាញយកឯកសារអនុក្រឹត្យ៖https://drive.google.com/file/d/1ShOcqZm5Ny3Mw123_3mAJ024gzO7978g/view?usp=sharing
វីដេអូទិដ្ឋភាពវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
សូមទស្សនាវីដេអូទិដ្ឋភាពវិទ្យាស្ថានគរុកោលស្យរាជធានៅភ្នំពេញនៅខាងក្រោមនេះ
ជំនួបពិភាក្សារវាងគណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ជាមួយឯកឧត្តមវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
ថ្ងៃទី២០ កញ្ញា ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទៅជួបពិភាក្សា ជាមួយឯកឧត្តមវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(អតីត ពេទ្យលោកសង្ឃ) ដើម្បីពិនិត្យលទ្ធភាពការគាំទ្រ និងកិច្ចសហការពីមន្ទីរពេទ្យ ទៅលើសុខមាលភាពរបស់បុគ្គលិកអប់រំ និងគរុនិស្សិត និងសុំតំណាងមន្ទីរពេទ្យ ០១នាក់ជាសមាជិកគណៈកម្មការសុខភាពសិក្សារបស់វិទ្យាស្ថាន។ បន្ទាប់ពីបានសិក្សា ផ្លាស់ប្ដូរយោបល់គ្នារួចមក កិច្ចការបន្ទាប់ ភាគីទាំងពីរសម្រេចថានឹងរៀបចំឱ្យមាន MoU ជាមួយគ្នាលើកិច្ចការងារនេះ៕
ទស្សនកិច្ចនៅសាលា Liger Leadership Academy របស់គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ព្រឹកថ្ងៃទី២១ កញ្ញា ២០២១ គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះទៅទស្សនកិច្ចនៅសាលា Liger Leadership Academy ដើម្បីៈ (១)សិក្សាដកស្រង់បទពិសោធការអនុវត្តកម្មវិធីសិក្សា ការងារដឹកនាំគ្រប់គ្រង (២)ស្នើសុំតំណាងសាលា១នាក់ដើម្បីជា សមាជិកក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថាន – លោក Dom ឯកភាព ចូលរួមក្នុងក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថានដោយក្ដីរាប់អាន៕
កិច្ចពិភាក្សាអប់រំស្ដីពី “កំណែទម្រង់ការអប់រំគ្រូបង្រៀនឆ្ពោះទៅសម្រេចបានគ្រូបង្រៀនប្រកបដោយគុណសម្បទាសម្រាប់សតវត្សរ៍ទី២១៖ ករណីវិទ្យាស្ថានគរុកោសល្យ”
កិច្ចពិភាក្សាអប់រំស្ដីពីកំណែទម្រង់ការអប់រំគ្រូបង្រៀនឆ្ពោះទៅសម្រេចបានគ្រូបង្រៀនប្រកបដោយគុណសម្បទាសម្រាប់សតវត្សរ៍ទី២១៖ករណីវិទ្យាស្ថានគរុកោសល្យនេះ រៀបចំឡើងដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសម្របសម្រួលដោយលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ។ សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាដែលមានចំណាប់អារម្មណ៍លើកិច្ចពិភាក្សានេះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://us02web.zoom.us/j/5837486943?pwd=TWg2TWpCdjdLbzF1SGliVmNWdHdxQT09&fbclid=IwAR26oi20PhHwBwBp4NCCJvOeTRdz8vpFElNLiA2pN32A6rYXyvuLWPe_aJ8 Meeting ID: 583 748 6943 Passcode: PIC កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១! សូមគោរពអរគុណ។






