The first research bulletin (Volume 1) of the Phnom Penh Pedagogical Institute
ព្រឹត្តិបត្រស្រាវជ្រាវ លើកដំបូង (ភាគ១) របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចេញព្រឹត្តិបត្រស្រាវជ្រាវលើកដំបូងរបស់ខ្លួន ដែលជាសមិទ្ធផលស្រាវជ្រាវប្រតិបត្តិរបស់គ្រូឧទ្ទេសនៃវិទ្យាស្ថាន ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងទៅ។ ការចេញផ្សាយព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃប្រសិទ្ធិភាពក្នុងការប្រើប្រាស់វិធីសាស្រ្តបង្រៀន និងរៀនក្នុងថ្នាក់របស់គ្រូឧទ្ទេសដែលជាអ្នកស្រាវជ្រាវដោយផ្ទាល់ ក្នុងកំឡុងពេលដំណើរការអប់រំគ្រូបង្រៀននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាគំនិតក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀននៅប្រទេសកម្ពុជាយើង។ តំណភ្ជាប់សម្រាប់ទាញយកព្រឹត្តិបត្រស្រាវជ្រាវ៖ https://drive.google.com/file/d/1jh5h0Kozup8ffT8seCeYiLJFeJgn1uNe/view?usp=sharing
ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ
ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង ខុសពីទម្លាប់ដែលធ្លាប់ធ្វើរាល់ដង(ការរៀនផ្ទាល់)។» កញ្ញា ច្រឹង ស្រីពេជ្រ គរុសិស្សឆ្នាំទីពីរ ឯកទេសរូបវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ រៀបរាប់បទពិសោធរៀនអនឡាញដំបូងយ៉ាងដូច្នេះ។ គរុសិស្ស មានដើមកំណើតនៅខេត្តតាកែវរូបនេះ បន្តរៀបរាប់ទៀតថា៖«ការរៀនអនឡាញ ជាទូទៅតែងមានបញ្ហាប្រឈមមួយចំនួនកើតមានឡើងជាយថាហេតុ។ ពេលខ្លះមិនឮសម្លេង ពេលខ្លះឮសម្លេងរំខានពីខាងក្រៅ បើថ្ងៃណាដាច់ភ្លើងទៀតនោះ គឹមិនអាចរៀនបានតែម្ដង។ ហើយកត្តាទាំងអស់នេះហើយ ជាមូលហេតុចម្បង ធ្វើឱ្យខ្ញុំពេលខ្លះ មិនអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើអ្វីដែលគ្រូកំពុងពន្យល់។» គរុសិស្ស វ័យ១៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ក្រោយចំណាយពេលមួយឆ្នាំជាមួយវា(រៀនអនឡាញ) ខ្ញុំអាចសម្របខ្លួនបានច្រើន ទៅនឹងការរៀនអនឡាញ។ និយាយដោយត្រង់ទៅចុះ ការរៀនអនឡាញ មិនអាចផ្ដល់ឱ្យសិស្សបានមួយរយភាគរយដូចការរៀនផ្ទាល់ឡើយ ប៉ុន្តែ ប្រសិនបើយើងយកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ ប្រាកដណាស់ថា …. Read More
សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC
សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ អ្នកចូលរួមបានជួបជុំគ្នានៅខេត្តកំពង់ស្ពឺ តែសាស្រ្តាចារ្យជប៉ុនមកពីហ៊ីរ៉ូស៊ីម៉ា និងក្យូតូ បានចូលរួមតាមរយៈ Zoom តាមអ៊ិនធឺណែត។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ដើម្បីពិភាក្សាលើបញ្ហាការគ្រប់គ្រងរបស់ TEC ពីទស្សនៈស្ថាបនានិយម (constructivism) ។ យើងបានប្រើវិធីសាស្រ្តសរសេរករណីសិក្សា ដើម្បីពិចារណា និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។ ទោះបីជាសមភាគីកម្ពុជា និងអ្នកជំនាញជប៉ុនមិនអាចជួបផ្ទាល់ក៏ដោយការប្រាស្រ័យទាក់ទងរបស់យើងគឺ រលូន និងរស់រវើក។ អ្នកចូលរួមពិតជាពេញចិត្តនឹងករណីសរសេរដោយក្រុម និងចែករំលែកវា៕
សិក្ខាសាលាបំប៉ន “ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា constructivism ក្នុងការបង្រៀននៅ TECs”
១៧-១៨ កុម្ភៈ ២០២១៖ សិក្ខាសាលាបំប៉ន «ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា Constructivism ក្នុងការបង្រៀននៅ TECs» គាំទ្រដោយ JICA/ETEC៕
វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យាលើកទី១ ស្តីពីការ “សរសេរកូដ”
គ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ ICT របស់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យា ស្តីពីការ “សរសេរកូដ” (Computational Thinking) ដែលប្រព្រឹត្តទៅលើកទី១ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលរៀបចំដោយអង្គការ InSTEDD និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា៕
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមសម្ដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន ជាប្រយោជន៍ដល់ការស្រាវជ្រាវរបស់គរុនិស្សិត និងអ្នកសិក្សាផ្សេងៗទៀត។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសេចក្ដីសុខ ចម្រើនជានិច្ចនិរន្ត!
ប្រជុំក្រុមការងារស្រាវជ្រាវប្រតិបត្តិ បំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិ
ថ្ងៃទី០១ កុម្ភៈ ២០២១ គ្រូឧទ្ទេសវិទ្យាស្ថាន ដែលជាក្រុមការងារស្រាវជ្រាវប្រតិបត្តិ បានទទួលការបំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិរបស់ខ្លួនពីសំណាក់លោកបណ្ឌិត ឈីញ ស៊ីថា ជាអ្នកប្រឹក្សាបច្ចេកទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕
ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ
ថ្ងៃទី ០១ កុម្ភ: ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ ឆ្នាំទី២។ កម្មសិក្សានេះមានរយ:ពេលសរុប ៨ សប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភ: ដល់ថ្ងៃទី៣០ ខែមីនា ២០២១៕
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសគរុនិស្សិតសម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសគរុនិស្សិតសម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។គរុនិស្សិតអាចចូលទាញយកពាក្យស្នើសុំតាមលីងខាងក្រោម៖ https://drive.google.com/file/d/15N2-XNGN0neG6-TrM2Mnq-wxG5PZMiZ5/view?fbclid=IwAR34OAXv-5dvuKLRAFbbWEPG3-wDe5_KIvZiaDM8PuT8fhO3w4O8peGHWH4
ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩
កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះជួយដល់សាលារៀនបឋមសិក្សាចំនួន៤ នៅក្នុងខេត្តកោះកុងរួមមាន សាលាបឋមសិក្សាត្រពាំងកណ្ដោល សាលាបឋមសិក្សាឈូក ស្ថិតនៅក្នុងស្រុកស្រែអំបិល សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាប៉ាកខ្លងស្ថិននៅក្នុងទីរួមខេត្តកោះកុង។ សកម្មភាពនៃការចុះជួយនេះរួមមានការបំប៉នពីវិធីសាស្រ្តបង្រៀន និងការផលិតសម្ភារឧបទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តដល់លោកគ្រូអ្នកគ្រូ ការចែកសម្ភារឧបទ្ទេស សៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស ក្នុងគោលបំណងជួយបង្កើនគុណភាព និងប្រសិទ្ធភាពបង្រៀន និងរៀននៅកម្រិតថ្នាក់រៀន។ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៧មក នេះជាលើកទី១៩ហើយ ដែលក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចុះជួយបំប៉នសមត្ថភាពដល់សាលាបឋមសិក្សានានាគ្រប់ដណ្ដប់គ្រប់ស្រុកនៅក្នុងខេត្តកោះកុង។ សកម្មភាពនេះត្រូវបានប្រើប្រាស់ថវិកាដោយផ្ទាល់ខ្លួនពីក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្ត និងសប្បុរសជននានា រួមជាមួយនឹងអង្គការ VVOB ដែលជួយគាំទ្រជាសម្ភារឧបទ្ទេស និងឯកសារសិក្សាមួយចំនួន។ ១.កញ្ចប់សម្ភារៈដែលត្រូវចែកជូនសាលា ២.សម្មភាពសំណេះសំណាលថ្នាក់ដឹកនាំវិទ្យាស្ថានរាជធានី និងមន្ទីរអប់រំខេត្តកោះកុង ៣.សកម្មភាពបង្ហាញពីការប្រើប្រាស់សម្ភារឧបទេស ៤.សកម្មភាពប្រើប្រាស់សម្ភារឧបទេសរបស់គ្រូបង្រៀន ៥.សកម្មភាពផលិតសម្ភារឧបទេសរបស់គ្រូបង្រៀន ៦.សកម្មភាពចែកសម្ភារៈសិក្សាឱ្យសិស្ស និងគ្រូបង្រៀន









