វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបោះពុម្ព និងចេញផ្សាយព្រឹត្តិបត្រស្រាវជ្រាវប្រតិបត្តិ (ភាគ២) របស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២២។
ព្រឹត្តិបត្រនេះមានគោលបំណងផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចការស្រាវជ្រាវរបស់គ្រូឧទ្ទេសនៃវិទ្យាស្ថានក្នុងឆ្នាំសិក្សា ២០២០-២០២១ ទាក់ទងទៅនឹងប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀនសម្រាប់មុខវិជ្ជាស្រាវជ្រាវអប់រំ ភាសាខ្មែរ និងភាសាអង់គ្លេស ដោយប្រេីប្រាស់វិធីសាស្ត្របង្រៀនបែបសហការ Microteaching និង Guided writing ការប្រេីបច្ចេកវិទ្យាICT ក្នុងការបង្រៀនមុខវិជ្ជាជីវវិទ្យា ការសន្ទនាឆ្លុះបញ្ចាំងកម្មសិក្សារបស់គរុនិស្សិតគណិតវិទ្យា ព្រមទាំងការបង្កេីនប្រសិទ្ធភាពនៃការបង្រៀនមុខវិជ្ជាសិក្សាសង្គមតាមរយៈការធ្វេីថ្នាក់និទស្សន៍ជាដេីម។
ព្រឹត្តិបត្រនេះរួមចំណែកក្នុងកិច្ចអភិវឌ្ឍការអប់រំ ការដោះស្រាយបញ្ហាដែលកេីតមានក្នុងការបង្រៀន និងរៀន ជាពិសេសផ្តល់ជាជំនួយផ្នែកគំនិតដល់ការធ្វេីកំណែទម្រង់ការអប់រំគ្រូបង្រៀននៅប្រទេសកម្ពុជា។
សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមដើម្បីអានព្រឹត្តិបត្រស្រាវជ្រាវប្រតិបត្តិបោះពុម្លើកទី២ (ភាគ២)៖ https://drive.google.com/file/d/1CEmZbNcwpmHwg64zCdEydrecpjwDmvM1/view?usp=drivesdk