Day: June 25, 2026

ការទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចុះសិក្សាបទពិសោធការគ្រប់គ្រងអន្តេវាសិកដ្ឋាននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 comments

ការទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចុះសិក្សាបទពិសោធការគ្រប់គ្រងអន្តេវាសិកដ្ឋាននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ …………………….. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញរួមជាមួយគណៈគ្រប់គ្រងនិងបុគ្គលិកអប់រំរបស់វិទ្យាស្ថាន បានទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការនៃក្រសួង​កិច្ចការ​នារីដែលបានដឹកនាំជំទាវ លោក លោកស្រីជាគណៈប្រតិភូ ចុះមក​សិក្សាបទពិសោធ ក្នុងការគ្រប់គ្រងអន្តេវាសិកដ្ឋាន របស់វិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញ។ ក្នុងកិច្ចជំនួបនេះ…

កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី២) នៅខេត្តកំពង់ចាម

0 comments

កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី២) នៅខេត្តកំពង់ចាម — នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី “ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១” នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាម ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ…

ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា(EBC) បានប្រគល់ជូនវិញ្ញាបនបត្រកោតសរសើរ ដល់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ(PTEC)

0 comments

«វិញ្ញាបនបត្រកោតសរសើរ» វិញ្ញាបនបត្រនេះត្រូវបានប្រគល់ជូនដោយមោទនភាពដល់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ(PTEC) ដើម្បីទទួលស្គាល់ការគាំទ្រដ៏លេចធ្លោ ការលះបង់ និងការចូលរួមចំណែកដ៏មានតម្លៃរបស់អ្នកចំពោះអង្គការស្ថាប័នការផ្សព្វផ្សាយការអប់រំកម្ពុជា(EBC)។ ការប្តេជ្ញាចិត្តរបស់ PTEC បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃបេសកកម្ម និងសកម្មភាពរបស់យើង រួមទាំងសមិទ្ធផលគួរឱ្យកត់សម្គាល់នៃវេទិកាសិក្សា EBC ដែលត្រូវបានជ្រើសរើសក្នុងចំណោមគម្រោងកំពូលទាំង 5 នៅទូទាំងពិភពលោក និងក្រោយមកត្រូវបានទទួលស្គាល់ជាគម្រោងជើងឯករង្វាន់ World Summit on the Information Society (WSIS) Prizes។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh…