វគ្គបណ្តុះបណ្តាលវគ្គទី៥ ស្ដីពី ការវិភាគទិន្នន័យ (Data Analysis)
[ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦] វគ្គបណ្តុះបណ្តាលវគ្គទី៥ ស្ដីពី «ការវិភាគទិន្នន័យ (Data Analysis): វិធីសាស្ត្រ Dependent t-test» ជូនដល់គរុនិស្សិត។
ការចុះវាយតម្លៃពាក់កណ្ដាលអណត្តិនៃការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
English below 👇 ការចុះវាយតម្លៃពាក់កណ្ដាលអណត្តិនៃការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ………………………. វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទទូួលបដិសណ្ឋារកិច្ច គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការវាយតម្លៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃតី៨ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ការវាយតម្លៃពាក់កណ្ដាលអាណត្តិនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តស្ដង់ដាជាតិទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ទៅលើអនុសាសន៍ចំនួន១៣ចំណុច និងសំណូមពរចំនួន៥ចំណុច ដែលគណ:កម្មាធិការបានផ្ដល់ជូនអំឡុងពេលចុះវាយតម្លៃគ្រឺះស្ថានឧត្តមសិក្សា…
