វគ្គតម្រង់ទិសត្រីមាសទី២ នៃកម្មវិធី BA TUP ជំនាន់ទី១ ក្រោមគម្រោង GEIP-AF
Photo Gallery
នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្នុងកិច្ចសហការជាមួយមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំ «វគ្គតម្រង់ទិស ត្រីមាសទី២» ជូនដល់លោកគ្រូ អ្នកគ្រូ ដែលជាគរុនិស្សិតកំពុងសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនកម្រិតបរិញ្ញាបត្រ (BA TUP) ជំនាន់ទី១។ ការបណ្តុះបណ្តាលនេះ ផ្តោតលើ ៦ ឯកទេសរួមមាន៖
១. អក្សរសាស្ត្រខ្មែរ
២. គីមីវិទ្យា
៣. រូបវិទ្យា
៤. ជីវវិទ្យា
៥. គណិតវិទ្យា
៦. ប្រវត្តិវិទ្យា
ដើម្បីត្រៀមលក្ខណៈ ចាប់ផ្តើមការសិក្សាប្រចាំត្រីមាសទី២ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានថ្លែងសុន្ទរកថាស្វាគមន៍ និងសំណេះសំណាល ដោយបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ព្រមទាំងបានផ្តល់ការលើកទឹកចិត្ត និងផ្តាំផ្ញើឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ប្តេជ្ញាចិត្តខិតខំរៀនសូត្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទាប់មក លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថាន បានធ្វើការណែនាំអំពីការសិក្សាក្នុងកម្មវិធីTUP ការសិក្សាតាមប្រព័ន្ធអនឡាញ (Online Learning) ព្រមទាំងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសាលារៀន។ ជាកិច្ចបន្ត លោកបណ្ឌិត សាំង មាសស្ងួន ព្រឹទ្ធបុរសរងមហាវិទ្យាល័យស្រាវជ្រាវគរុកោសល្យ និងក្រុមការងារសម្របសម្រួលកម្មវិធី TUP បានរួមគ្នាចែករំលែកអំពីទិសដៅ កម្មវិធីបណ្តុះបណ្តាល និងយន្តការគាំទ្រក្នុងការសម្របសម្រួលកិច្ចការសិក្សារបស់គរុនិស្សិតឱ្យកាន់តែមានប្រសិទ្ធភាព។
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.