Content Type: Community Activities

សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future”

0 comments

សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future” នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានឱ្យគរុនិស្សិតនារីថ្នាក់បរិញ្ញាបត្រអប់រំ កម្រិតបឋម និងមធ្យម ជំនាន់ទី៤ ឆ្នាំទី២ ឆមាសទី២ ចំនួន នាក់៣១ បានមកចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “Girls in ICT:…

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន

0 comments

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធ​សាសនា)

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធ​សាសនា) …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំ​អតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បាននិមន្តព្រះធម្មវិជ្ជា រឹម ចាន់រ៉ា ព្រះរាជាគណៈថ្នាក់​កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងធម្មទេសនាអប់រំតាម​បែបព្រះពុទ្ធសាសនា ដល់បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន។ ព្រះគុណម្ចាស់បានលើកសម្ដែងអំពីលោកបាលធម៌(ធម៌រក្សា​លោក)មាន២ប្រការ ដែលមនុស្សលោកត្រូវប្រកាន់យក​និងបដិបត្តិ​​ដើម្បីបានសេចក្ដីសុខ។ ធម៌ទាំង២ប្រការនោះគឺ ទី១៖ ហិរិ គឺ សេចក្ដីខ្មាស់អៀនចំពោះការប្រព្រឹត្តអំពើមិនគប្បី(អំពើបាប)…

បុណ្យផ្កាសាមគ្គី សាលាបឋមសិក្សាអូរស្វាយលិច

0 comments

បុណ្យផ្កាសាមគ្គី សាលាបឋមសិក្សាអូរស្វាយលិច ……………………….. ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង បានដឹកនាំតំណាងបុគ្គលិកអប់រំ គរុនិស្សិត យុវជន_សសយក /កក្រក នាំយកថវិការបស់បុគ្គលិកអប់រំ គរុនិស្សិត_​អតីត​គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមការងារចុះជួយឃុំព្រែកកុយ និងសប្បុរសជននានាសរុបចំនួន ៥ ៥០៣ ០០០៛ ដើម្បី ចូលរួមបុណ្យផ្កាសាមគ្គីកសាងសាលាបឋម​សិក្សាអូរស្វាយ ភូមិអូរស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្ត​កំពង់​ចាម។ បន្ថែមពីនេះ វិទ្យាស្ថាន​ក៏បាននាំយកសម្ភារសិក្សា​មួយ​ចំនួន​ទៀតដូចជា…

ការចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»

0 comments

ការចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» …………………….. រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិកអប់រំ គរុនិស្សិត និងសហភាពសហព័ន្ធយុវជនកម្ពុជានៃវិទ្យាស្ថានគរុកោសល្យរាជឋធានីភ្នំពេញ ចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត …………………………………………………… នារសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញេបានរៀបចំកម្មវិធីលេងល្បែង​ប្រជាប្រិយប្រពៃណីជាតិខ្មែរ រាំលេងកម្សាន្ត ការប្រឡងចម្រៀងPTEC-Idol 2026 និងអាហារសាមគ្គី ដោយមានការចូលរួម​ពីបុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងប្រជាសហគមន៍របស់​វិទ្យាស្ថាន។ ជាមួយគ្នានេះ វិទ្យាស្ថានក៏មាន​ប្រមូលមូនិធិសម្រាប់ជួយគាំទ្រដល់កងទ័ពដែលឈរ​ការពារ​ទឹកដី​នៅព្រំដែនផងដែរ តាមរយៈការលក់អាវយឺត និងការទទួលការទទួល​ជាថវិកាសុទ្ធពីសំណាក់សប្បុរសជននានាដែលបានចូលរួម។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បានរៀបចំពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន​ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិកអប់រំ អតីតគរុនិស្សិត_គរុនិស្សិត អង្គការដៃគូ និងសប្បុរសជននានា។ ដូចជារៀងរាល់ឆ្នាំដែរ វិទ្យាស្ថានបានរៀបចំឱ្យមានកម្មវិធីជួប​ជាមួយអតីតគរុនិស្សិត ការពិភាក្សា​តុមូលចែករំលែកបទពិសោធ​ការបង្រៀននិងរៀន​ ដើម្បីឱ្យគរុនិស្សិតដែលកំពុងសិក្សាបានស្ដាប់…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំ​អតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បាននិមន្តព្រះភិក្ខុ​សង្ឃចំនួន៤អង្គ​មកពី២វត្ត ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត​និងបង្សុកូលឧទ្ទិសកុសល​ជូនដល់បុព្វការីជន និងវិរកងទ័ពពលី​ដើម្បីការពារជាតិមាតុភូមិ។ ក្នុងឱកាសនោះដែរ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន​បានរាប់បាត្រ និងវេរប្រគេននូវទេយ្យទាននានាដល់ព្រះភិក្ខុសង្ឃ ដោយសទ្ធាជ្រះថ្លាក្រៃលែង។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យដែលបានធ្វើ​នាថ្ងៃ​នេះ និងជូនពរដល់ឯកឧត្តម លោកជំទាវ លោក…

ដំណើរកំសាន្តជុំគ្នារបស់គ្រួសារ PTEC ទៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ កុម្ភ: ២០២៦ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពស្និទ្ធស្នាលក្រៃលែង

0 comments

ដំណើរកំសាន្តជុំគ្នារបស់គ្រួសារ PTEC ទៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ កុម្ភ: ២០២៦ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពស្និទ្ធស្នាលក្រៃលែង🥰🥰🥰